ខេត្តមណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅព្រឹក ថ្ងៃអង្គារ០៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានចូលរួមក្នុងកិច្ចប្រជុំពង្រឹងការងារ សន្តិសុខសណ្ដាប់ធ្នាប់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
ក្នុងពិធីនេះដែរ មានការញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ឧត្ដមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន ទទួលផែនការងារ ,លោកអភិបាលរងខេត្ត ,ស្នងការនគរបាលខេត្ត ,លោកស្នងការរង ទទួលផែនការងារសន្តិសុខ ការងារសេនាធិការ និងមានការចូលរួមពីខេត្តចំនួន៣ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមក្នុងកិច្ចប្រជុំពង្រឹងការងារសន្តិសុខ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅសាលប្រជុំស្នងការដ្ឋននគរបាលខេត្តត្បូងឃ្មុំ ។
កម្មវិធីនេះមានការអញ្ជេីញចូលរួមពី៖ ប្រតិភូអមដំណេីរឧត្ដមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន ទទួលផែនការងារ លោកអភិបាលរងខេត្ត ,ស្នងការនគរបាលខេត្ត ,លោកស្នងការរងទទួលផែនការងារសន្តិសុខ,ការងារសេនាធិការកំពង់ចាម ក្រចេះ និងខេត្តត្បូងឃ្មុំ ៕
ដោយ៖សហការី