ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខ​ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន​ យ៉ាងសកម្មនៅមុខផ្សារសូរិយាម៉ល

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ​ម្នាក់​ ដែល​ជាមុខសញ្ញា​ជួញ​ដូរ​គ្រឿង​ញៀនយ៉ាងសកម្មនៅមុខផ្សារសូរិយាម៉ល​ ត្រូវ​បានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប​ និងឃាត់ខ្លួន​រួមនិង​វត្ថុតាង​ជាក់ស្ដែងយកមកាកសួរ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២២​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​។ 

ជនសង្ស័យឈ្មោះ ឆេង ឈិនហាវ ហៅ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល គ្មានលេខ ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

សូមជម្រាបថា​ យោងតាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា​ កម្លាំងផ្នែកជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់​ កាលពីវេលាម៉ោង​ ១០យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចច្រក-ចូលភូមិ១០ (មុខសូរិយាម៉ល ) ផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៩កញ្ចប់, កូនកាបូបសម្រាប់ដាក់គ្រឿនញៀន ចំនួន ០១, ប្រាក់រៀល ចំនួន១១.០០០រៀល។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖សហការី​


ចែករំលែក៖