លោក Jose Mourinho មានបំណងចង់ពង្រីកកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់គាត់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទ្វីបអឺរ៉ុប នៅពេលដែលក្រុម Roma របស់គាត់ត្រូវជួបជាមួយនឹងក្រុម Feyenoord ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa Conference League ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃពុធ។
បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំង៤របស់គាត់គឺ២ជាមួយ Porto និង១ប្រកួតជាមួយ Inter Milan និង Manchester United។ គាត់នឹងក្លាយជាអ្នកចាត់ការដំបូងដែលបានដឹកនាំក្រុមចំនួនបួនក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅទ្វីបអឺរ៉ុប។
គាត់បានដឹកនាំក្លិប Porto ឱ្យឈ្នះពាន UEFA Cup ក្នុងឆ្នាំ២០០៣ និងការឈ្នះពានរង្វាន់ Champions League ដ៏អស្ចារ្យនៅរដូវកាលបន្ទាប់។ គាត់បានឈ្នះពានរង្វាន់ក្លិបកំពូលរបស់អឺរ៉ុបម្តងទៀតជាមួយក្លិប Inter Milan ក្នុងឆ្នាំ២០១០ ហើយបាននាំ Manchester United លើកពាន Europa League ដែលជាអតីតពានរង្វាន់ UEFA Cup ក្នុងឆ្នាំ២០១៧។
លោក Mourinho បាននិយាយថា “ប្រសិនបើខ្ញុំឈ្នះ ខ្ញុំនឹងក្លាយជាមនុស្សដំបូងគេដែលឈ្នះពានរង្វាន់អឺរ៉ុបទាំងអស់ ប៉ុន្តែនោះគ្រាន់តែជាខ្ញុំឈ្នះប៉ុណ្ណោះ។ រឿងពិសេសមួយគឺជារឿងចាស់ វាជាពេលដែលខ្ញុំចាប់ផ្តើមអាជីពរបស់ខ្ញុំ នៅពេលអ្នកមានភាពចាស់ទុំ និងស្ថិរភាព អ្នកគិតច្រើនអំពីមនុស្ស និងតិចជាងអំពីខ្លួនអ្នក។ នៅពេលដែលអ្នកមកដល់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីការងារមួយរដូវកាល ការងារត្រូវបានបញ្ចប់។ វាជាពេលវេលារបស់ក្រុមមិនមែនជាពេលរបស់បុគ្គលនោះទេ។ ខ្ញុំមិនជឿលើថ្នាំវេទមន្តទេ គ្មានអ្វីពិសេសដែលត្រូវធ្វើនោះទេ គ្រាន់តែយើងធ្វើជាពួកយើងជាក្រុម ដឹងពីគុណសម្បត្តិដែលយើងមាន ដឹងពីដែនកំណត់ដែលយើងមាន។ សម្រាប់ខ្ញុំ មិនថាវគ្គផ្តាច់ព្រ័ត្រនឹងបញ្ចប់យ៉ាងណានោះទេ នេះជារដូវកាលវិជ្ជមានសម្រាប់យើង” ។
ក្រុម Feyenoord មិនបានឈានដល់វគ្គផ្ដាច់ព្រ័ត្រអឺរ៉ុបទេ ចាប់តាំងពីឈ្នះពាន UEFA Cup ឆ្នាំ២០០២។ ក្រុមរបស់លោក Arne Slot ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅលីគកំពូលហូឡង់ Eredivisie មានអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុង Conference League គឺកីឡាករ CyrielDessers ដោយរកបាន១០គ្រាប់។
ទោះជាយ៉ាងណាក៏ដោយខ្សែប្រយុទ្ធ Tammy Abraham ដែលរីករាយនឹងរដូវកាលដំបូងជាមួយក្រុម Roma បន្ទាប់ពីចូលរួមពី Chelsea ស៊ុតបាន៩គ្រាប់។ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះរកបាន២៧គ្រាប់ក្នុងការប្រកួតទាំងអស់ រួមទាំង២គ្រាប់នៅថ្ងៃចុងក្រោយនៃរដូវកាល Serie A ទល់នឹងក្រុម Torino ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ៦ និងមានកៅអីទៅកាន់វគ្គជម្រុះ Europa League រដូវកាលក្រោយ។ Abraham ក៏បានរកគ្រាប់បាល់បានតែ១គ្រាប់គត់ក្នុងការប្រកួតជើងទី២នៃជ័យជម្នះពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ Roma លើក្រុម Leicester ។
គួរបញ្ជាក់ថា ក្រុម Roma មិនបានឈ្នះពានទេ ចាប់តាំងពីលើកពាន Italian Cup ក្នុងឆ្នាំ២០០៨ ហើយមិនបានឈ្នះពានរង្វាន់អឺរ៉ុបចាប់តាំងពីឈ្នះពាន Fairs Cup ក្នុងឆ្នាំ១៩៦១ ដែលបច្ចុប្បន្នបានក្លាយជាពានរង្វាន់UEFA Cup/Europa League។
ក្រុមនេះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ២០១៧-២០១៨ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)