ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងកៀរគ្នាខ្ទាតទៅគាបជាប់ដេីមឈេីរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័របេីកបត់មិនប្រយ័ត្នត្រូវរថយន្តឃ្លុបដែលបេីកលឿនមកពីក្រោយជ្រុលទៅកៀរធ្វើឱ្យខ្ទាតទៅគាបជាប់ដេីមឈេីមួយដេីមរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចមុខស្ថានីយប្រេងមួយកន្លែងតាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តកុងតឺន័រក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3D -9194 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុបានទាញចង្កូតបត់ស្តាំចូលទៅផ្លូវបេតុង ហើយភ្លាមៗនោះក៏មានប្រភេទរថយន្តឃ្លុបម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E-0941 ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនបំណងវ៉ាខាងស្តាំក៏កៀរគ្នាខ្ទាតទៅគាបជាប់ដេីមឈេីមួយដេីមរងការខូចខាត តែសំណាងល្អមិនមានមនុស្សរងរបួសនោះទេ។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយបានទាក់ទងទៅមន្ត្រីជំនាញមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖