ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ៖ ផ្តល់ព័ត៌មានពីការបាត់បង់ជីវិតរបស់កម្មសិក្សាការីខ្មែរ ០២ រូប ឈ្មោះ ម.ស.ម និង ឆ.ឈ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែឧសភា

ចែករំលែក៖

ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, បន្ទាប់ពីទទួលបានព័ត៌មានពីការបាត់បង់ជីវិតរបស់កម្មសិក្សាការីខ្មែរ ០២ រូប ឈ្មោះ ម.ស.ម និង ឆ.ឈ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារស្ថានទូតបានចុះជួបប៉ូលីសតំបន់ Tomisato នៃខេត្ត Chiba ដើម្បីទទួលបានព័ត៌មានបន្ថែមពីហេតុការណ៍ខាងលើ។ ក្រុមការងារស្ថានទូតបានទំនាក់ទំនងក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ ដើម្បីជូនដំណឹងទៅក្រុមគ្រួសារសព  និងសម្រប សម្រួលឯកសារពាក់ព័ន្ធ។  

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបន្តថា, ស្ថានទូតនឹងផ្តល់ការសម្របសម្រួលឯកសារពាក់ព័ន្ធដល់តំណាងក្រុមហ៊ុន ជប៉ុន និងតំណាងគ្រួសារសពលើដំណើរការចាត់ចែងរៀបចំបុណ្យសព។ ស្ថានឯកអគ្គរាជទូតកម្ពុជាសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពឈ្មោះ ម.ស.ម និង ឆ.ឈ និង សូមវិញ្ញាណក្ខ័ន្ធកម្ម សិក្សាការីទាំងពីរបានទៅកាន់តែសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖