ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ ក្នុងនាម ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំពងទឹកនិងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋគណបក្សប្រជាជនកម្ពុជា២១២នាក់នៅភូមិព្រៃតាយ័ន្ត ឃុំពងទឹក ស្រុករំដួល នាព្រឹកថ្ងៃសៅទី២៨ ខែឧសភាឆ្នាំ២០២២។
ក្នុងឱកាសនោះលោក រស់ ផារិទ្ធ ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំពងទឹកបានមានមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជានិងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀងក៏ដូចជាលោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងភូមិព្រៃតាយ័ន្ត ដោយក្តីនឹករលឹកជានិច្ចហើយតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតស្រលាញ់ ផងដែរ។
លោក រស់ ផារិទ្ធ បានបន្តថា ទោះបីជាប្រទេសកម្ពុជាជំងឺកូវីដ-១៩ មានការធូរស្បើយហើយយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យ ធ្វេសប្រហែស ពីជំងឺកូវីដ-១៩យើងត្រូវបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ៣ការពារ ២ចូលរួម ចាក់វ៉ាក់សាំង ទាំងអស់គ្នា។
ក្នុងឱកាសនោះ លោកក៏បានលើកទិសដៅធំៗគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ ឆ្នាំ ២០២២-២០២៧ គណបកបជាជនកម្ពុជា ធានាបន្តការអភិវឌ្ឍឃុំ សង្កាត់ ឱ្យបានសម្រេចជោគជ័យតាមទិសដៅដូចខាងក្រោម ៖
១- ជាឃុំ សង្កាត់ដែលធានាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋ ដើម្បី លើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព ។
២- ជាឃុំ សង្កាត់ដែលមានសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ ។
៣- ជាឃុំ សង្កាត់ដែលធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត -ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលប្រកបដោយភាពងាយស្រួល សាមញ្ញ និងឆាប់រហ័ស តាមរយៈការរៀបចំយន្ដ ការច្រកចេញចូលតែមួយ។ ការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ
-កុមារ និងយុវជនបានរៀនសូត្រគ្រប់គ្នាប្រកបដោយសមធម៌ និងគុណភាព ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋ ការបង្កឱកាសគ្រប់យ៉ាងឱ្យកុមារ និងយុវជនបានចូលរៀន និងការបង្ខិតសាលារៀនឱ្យទៅជិតលំនៅឋានប្រជាជន -ប្រជាជនទូទៅទទួលបានសេវាសុខភាពកាន់តែប្រសើរឡើងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ហើយចូលរួម យ៉ាងសកម្មក្នុងការលើកកម្ពស់របៀបរស់នៅតាមគន្លងថ្មី។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវា ពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ
-គ្រប់ឃុំ សង្កាត់មានផ្លូវគមនាគមន៍កាន់តែច្រើន និងកាន់តែល្អ, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធទឹកស្រោចស្រពដំណាំកាន់តែប្រសើរឡើង, មានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព, មាន បរិស្ថានបៃតង អនាម័យស្អាត, មានការការពារ ការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព -បន្តមិនយកពន្ធដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ បែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីសម្រាប់ស្នាក់នៅ និងបង្កបង្កើនផលចិញ្ចឹមជីវិត ដែលបានអនុវត្តស្របតាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច ។
៤- ជាឃុំ សង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីលើកស្ទួយជីវភាពប្រជាជន តាមរយៈការបង្កើនការងារ, ការពង្រីក មុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម និងផលិតកម្មផ្សេងៗទៀត, ការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្ម និង សិប្បកម្ម, ការផ្តល់ប្រាក់កម្ចីមានអត្រាការប្រាក់ទាបសមរម្យសម្រាប់បង្កើត និងពង្រីកមុខរបរ, ការរក្សាស្ថិរភាពថ្ល ស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ, ការធ្វើអន្តរាគមន៍ពីរដ្ឋលើថ្លៃលក់កសិផលរបស់ប្រជា ពលរដ្ឋដោយរក្សាបានសេដ្ឋកិច្ចទីផ្សារ និងសន្តិសុខសង្គម។ អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋ មានសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះជូនកូនចៅ ឬអ្នកដទៃ ។
៥- ជាឃុំ សង្កាត់ដែលលើកកម្ពស់ការគាំពារសង្គម និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្រ្តី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា ជនជាតិដើមភាគតិច អតីតយុទ្ធជន គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះផ្សេងទៀត ។
៦- ជាឃុំ សង្កាត់ ដែលលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការ រំលោភអំណាច និងគ្មានអំពើពុករលួយ ។
៧- ជាឃុំ សង្កាត់ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានាការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន។
ការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ,ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស, ការបង្រួបបង្រួមជាតិ តាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ,ការស្វែងរកសុខសន្តិភាព ,ការរក្សាការពារសន្តិភាព-ស្ថិរភាព និងខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។
លោកក៏បានអំពាវនាវដល់សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ ក្នុងភូមិព្រៃតាយន្ត័សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា»។
បន្ទាប់មក លោកនិងក្រុមការងារក៏បានបង្រៀនពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុង នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះផងដែរ ៕
ដោយ៖យឹម សុថាន