ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក កូរ៉េខាងត្បូង ជប៉ុន សន្យាដោះស្រាយបញ្ហាកូរ៉េខាងជើង

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពសាកល្បងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។ ប្រទេសទាំងបីបានសហការគ្នាដើម្បីរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី២៧ខែឧសភា បានផ្សាយថា មន្ត្រីការទូតប្រទេសទាំងបី បានសន្យាថានឹងដោះស្រាយវិបត្តិកូរ៉េខាងជើង ក៏ដូចជាជំរុញឱ្យកូរ៉េខាងជើងវិលត្រឡប់មកកាន់តុពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាបរមាណូ។
នៅក្នុងសេចក្តីប្រកាសរួមដែលបានប្រកាសដោយក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken និងសមភាគីជប៉ុន Yoshimasa Hayashi និងកូរ៉េខាងត្បូង លោក Park Jin បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ដែលអង្គការសហប្រជាជាតិមិនឯកភាពគ្នាចេញសេចក្តីសម្រេចស្តីពីកូរ៉េខាងជើង ។
ចាប់តាំងពីដើមឆ្នាំ២០២២ មកទល់ពេលនេះ កូរ៉េខាងជើងបានសាកល្បងមីស៊ីលរហូតដល់ទៅ ១៧លើក ហើយការសាកល្បងចុងក្រោយបង្អស់គឺនៅថ្ងៃទី២៤ខែឧសភា ដោយមានមីសុីល៣ដើម ជាប្រភេទអន្តរទ្វីប៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP/TTXVN


ចែករំលែក៖