ព័ត៌មានទាន់ហេតុការណ៍៖

សូមបើកបរគោរពច្បាប់ចរាចរណ៍! បុរសម្នាក់ស្លាប់ភ្លាមៗខណៈជិះម៉ូតូបុករថយន្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូបុកនិងរថយន្ត ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលា៦និង៤៥នាទីល្ងាចថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២ ត្រង់ចំណុចភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥០-៥១។

នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ទឹម  ម៉ាប់ ភេទប្រុសអាយុ២៩ឆ្នាំស្លាប់ រស់នៅភូមិគិរីរស្មី ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C១២៥ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខកំពង់ស្ពឺ1S-1933  ។ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ដមួយ គ្រឿង ម៉ាកNISSAN ពណ៌កាប់ស្តាំងពាក់ស្លាកលេខភ្នំពេញ3A-6147 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ(ចុះរត់គេច ក្រោយកើតហេតុ) ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖