កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Daniil Medvedev និង Stefanos Tsitsipas បានរងការខកចិត្តក្នុងការប្រកួតជុំទី៤ នៃប្រកួតពានរង្វាន់ French Open នៅ Roland Garros ដោយរងការបរាជ័យដូចគ្នា ខកខានមិនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។
កីឡាករលំដាប់ទី២ពិភពលោក Medvedev ត្រូវបានកីឡាករក្រូអាត Marin Cilic យកឈ្នះក្នុងលទ្ធផល 6-2 6-3 6-2 ក្នុងការប្រកួតកាលពីថ្ងៃទី៣០ ឧសភាម្សិលមិញ។ ចំណែកកីឡាករទី៤ Tsitsipas បានចាញ់ក្នុងបួនសិតក្រោមថ្វីដៃកីឡាករវ័យជំទង់ Holger Rune បានឈានដល់ការប្រកួត Grand Slam វគ្គ 1/4 ផ្តាច់ព្រ័ត្រ។ កីឡាករ Holger Rune វ័យ១៩ឆ្នាំធ្វើបានល្អនៅ Roland Garros ដោយកឈ្នះក្នុងលទ្ធផល 7-5 3-6 6-3 6-4 ។
លទ្ធផលនេះធ្វើឲ្យកីឡាករ Rune ត្រូវជួប Casper Ruud ក្នុងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីកីឡាករសញ្ជាតិន័រវេសរូបនេះបានឈ្នះក្នុង៤សិតដែរ ដោយបានផ្តួលកីឡាករ Hubert Hurkacz របស់ប៉ូឡូញ។
កីឡាករ Cilic វ័យ៣៣ឆ្នាំ ត្រូវប្រឈមមុខនឹងកីឡាករទី៧ AndreyRublev ដែលបានឈានទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ បន្ទាប់ពី Jannik Sinner បានចូលនិវត្តន៍ ខណៈដែលតាមពីក្រោយក្នុងលទ្ធផល 1-6 6-4 2-0 ។អតីតជើងឯក US Open កីឡាករ Cilic ដែលបានឈ្នះនៅ Flushing Meadows ក្នុងឆ្នាំ២០១៤ បានវិលត្រលប់មកវិញដោយចំណាយពេលត្រឹមតែ១ម៉ោង និង៤៧នាទីដើម្បីធ្វើឲ្យកីឡាករលំដាប់ទី២ Medvedev ភ្ញាក់ផ្អើលនៅទីលានវាយតឺន្នីស Court Philippe-Chatrier ។
គាត់បានឈ្នះ 90% នៃពិន្ទុលើការប្រកួតដំបូង ហើយមិនមានបញ្ហាប្រឈមណាមួយពេលប្រកួតនោះទេ ខណៈដែលកីឡាករលេខ២ពិភពលោកសញ្ជាតិរុស្ស៊ីធ្វើមិនបានល្អក្នុងវគ្គជម្រុះជុំទី៤នេះ។ កីឡាករ Cilic បាននិយាយនៅក្នុងបទសម្ភាសន៍របស់គាត់ថា “វាគឺជាការប្រកួតដ៏ល្អបំផុតមួយនៃអាជីពរបស់ខ្ញុំតាំងពីដើមដល់ចប់។ ពិតជាការប្រកួតដ៏អស្ចារ្យពីចំណុចទីមួយដល់ចំណុចចុងក្រោយ។ នៅពេលដែលខ្ញុំកំពុងលេងកីឡាវាយតឺន្នីសដ៏ល្អបំផុតរបស់ខ្ញុំ អ្វីគ្រប់យ៉ាងគឺដំណើរការទាំងការវាយត្រឡប់មកវិញ, ចលនា ហើយ១៥ថ្ងៃចុងក្រោយនេះគឺអស្ចារ្យសម្រាប់ខ្ញុំ ជាមួយនឹងកីឡាមួយនេះដែលជាប់លាប់”។
ការចាកចេញរបស់កីឡាករលំដាប់ពិភពលោក Medvedev ធ្វើឲ្យកីឡាករ Cilic ឈរលំដាប់លេខ២០ក្នុងនាមជាអ្នកឈ្នះ Grand Slam តែម្នាក់គត់ដែលនៅសេសសល់ក្នុងការប្រកួតពានរង្វាន់ខាងលើនៃការចាប់ឆ្នោត ដោយ Rublev, Ruud និង Rune មិនដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងវគ្គសំខាន់នោះទេពីមុនមក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)