នាយករដ្ឋមន្ត្រីបែលហ្ស៊ិកបានលើកឡើងថា ផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ី គឺពិតជាធំធេងយ៉ាងខ្លាំង ដូច្នេះយើងចំបាច់ត្រូវតែផ្អាកដើម្បីវាយតម្លៃពីផលប៉ះពាល់។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំ ថ្ងៃទីពីររបស់សហគមន៍អឺរ៉ុបនៅទីក្រុង Brussels កាលពីថ្ងៃទី ៣១ខែឧសភា នាយករដ្ឋមន្ត្រី បែលហ្សុីកលោក Alexander De Croo បានអបអរសាទរដល់ការព្រមរបស់អឺរ៉ុបក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី ។ ប៉ុន្តែនាយករដ្ឋមន្ត្រី Alexander De Croo ស្នើឱ្យវាយតម្លៃពីផលប៉ះពាល់ដោយការដាក់ទណ្ឌកម្មទាំងនៅអឺរ៉ុប ។ លោកបញ្ជាក់ថា ប្រទេសអឺរ៉ុប រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារសេដ្ឋកិច្ចប្រទេសតំបន់អឺរ៉ុបដែល អាស្រ័យថាមពលប្រេងពីរុស្ស៊ី។
នាយករដ្ឋមន្ត្រីបែលហ្សុិកបានបន្តទៀតថា អាទិភាពនាពេលនេះគឺស្វែងរកដំណោះស្រាយល្អបំផុតដើម្បីទប់ស្កាត់តម្លៃប្រេងដែលឡើងថ្លៃខ្ពស់៕ ដោយ៖ ធីរីណា
រូបថត ៖ RT