ភ្នំពេញ៖ បេីយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៥,៦៥០រៀល និងម៉ាស៊ូតត្រូវលក់ ៥,៥៥០រៀលក្នុង១លីត្រ។
ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា៖ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើកទីផ្សាអន្តរជាតិថ្លៃ លក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់១០ ខែមិថុនា ឆ្នាំ២០២២ នឹងត្រូវលក់៥.៩១៤រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៨១៤រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
គួរជម្រាបថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ/លីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់១០ ខែមិថុនា ឆ្នាំ២០២២ នឹងចុះមក ៥.៦៥០រៀល /លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.៥៥០រៀលសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕
ដោយ៖សហការី