ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទជួញដូររក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តកោះកុង ៖ យោងតាម​របាយការណ៍​នគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋានក្រុងខេមរភូមិន្ទ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំងគ្រឿងញៀន​ បានចុះបង្រ្កាបទីតាំងជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ  និងបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ប្រុស រួមនិងវត្ថុតាង កាលពីយប់ថ្ងៃទី៣១​ ខែឧសភាម្សិលមិញនេះ​ ។

របាយការណ៍ដដែល​ បានបន្តថា​៖ ជនសង្ស័យទាំង០៣នាក់ រួមមាន ៖ ១-.ឈ្មោះកែវ សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ប្រើប្រាស់)។ ២-ជនសង្ស័យឈ្មោះ ស៊ីម ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅភូមិប៉ាកខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ប្រើប្រាស់)។ ៣-ជនសង្ស័យឈ្មោះ វង្ស ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ ទីលំនៅភូមិប៉ាកខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជួញដូរ រក្សាទុក ប្រើប្រាស់)។

ចំណែកឯវត្ថុតាងរួមមាន៖ – ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ ។ -ទូរស័ព្ទដៃ ២គ្រឿង ។ -លោហធាតុពណ៌លឿងស្លេកចំនួន ០២វង់ ។ -កាំបិតតូចមួយ រួមនឹងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖