ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្របៅ ខេត្តព្រៃវែងនិងប្អូនប្រុសជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តចូលប្រឡាយទឹកស្លាប់គួរឱ្យសង្វេគ

ចែករំលែក៖

  ខេត្តព្រៃវែង ៖ ពិតណាស់ថា ការកើតវាទៀង តែសេចក្តីស្លាប់មិនទៀងឡើយ ។ ជាក់ស្តែងដូចស្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្របៅ ខេត្តព្រៃវែង និងប្អូនប្រុសបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តចូលប្រឡាយទឹកស្លាប់ពេលកំពុងចុះបំពេញការងារតាមការិយាល័យបោះឆ្នោត ដែលករណីនេះធ្វើឱ្យយើងអាណោចអាធ័មជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពផង។ 

   សូមបញ្ជាក់ថា ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តចូលប្រឡាយទឹកបានបណ្ដាលឱ្យស្ត្រីជានគរបាលម្នាក់ និងអ្នកបើកបរជាប្អូនប្រុសបង្កើតម្នាក់បានស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង១៤៖៤១នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ នៅចំណុចភូមិពពេល ឃុំក្របៅ ស្ថិតក្នុងភូមិសំបូរ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។។

   អធិការនគរបាលស្រុកកំចាយមារបានប្រាប់ឱ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សួង សុភាក់ អាយុ២៨ឆ្នាំ រស់នៅភូមិអណ្ដូងស្អាត ឃុំក្របៅ ស្រុកកំចាយមារ ជាមន្រ្តីនគរបាលជាតិបម្រើការនៅប៉ុស្ដិ៍រដ្ឋបាលក្របៅ នៃអធិការដ្ឋាននគរបាលស្រុកកំចាយមារ និងប្អូនប្រុសឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ។ 

សពស្រ្តីរងគ្រោះមានឈ្មោះ សួង សុភាក់ ជាមន្ត្រីនគរបាល និងប្អូនប្រុសឈ្មោះ សួង វិសាល អាយុ១៥ឆ្នាំ ត្រូវបានក្រុមគ្រួសារសារយកទៅធ្វើបុណ្យតាមប្រពៃណី និងមានការជួយជ្រោមជ្រែងពីអង្គភាពផងដែរ៕

ដោយ៖អារុណរះ


ចែករំលែក៖