ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦​ ខែមិថុនា​ កើតឡើង​១១​លើក​ ស្លាប់​៥​នាក់​ និង​របួស​ ១៤​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ បានឱ្យដឹងថា​ នៅថ្ងៃ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២២​នេះគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​ របួសធ្ងន់​ចំនួន​ ៩​នាក់​ (​ស្រី​៣​នាក់​)​ របួសស្រាល​ ៥​នាក់​(​ស្រី​២​នាក់​)​ ។​ ដូច្នេះ​​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៦​ ខែមិថុនា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​១៩​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ១១​លើក​។

សូមរម្លឹកដែរថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ម្សិលមិញនេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ១​នាក់​។​​ ជាក់ស្តែងក្នុងករណីគ្រោះថ្នាក់​នេះដែល​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​៤​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៣​លើក​ ៕

ដោយ៖សហការី​(រូបថត៖ ឯកសារ)


ចែករំលែក៖