នៅថ្ងៃទី៨ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានផ្សាយថា មានរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្សេនៅទីក្រុងប៊ែរឡាំង បណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើន ។
បណ្តាញព័ត៌មាន DW បានដកស្រង់ការប្រកាសរបស់មន្ត្រីក្នុងតំបន់ដែលបានឱ្យដឹងថា មានរថយន្តមួយគ្រឿងបានបើកបុកហាងកាហ្វេមួយកន្លែងនៅលើផ្លូវ Rankestrasse ស្ថិតនៅក្នុងស្រុក Charlottenburg ភាគខាងលិច ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់បណ្តាលឱ្យមានមនុស្ស៣០នាក់ស្លាប់និងរបួស។
សារព័ត៌មានAFP បានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់ និង៣០នាក់រងរបួស។ កម្លាំងប៉ូលិសក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តផងដែរ។ កម្លាំងប៉ូលិសមិនទាន់អាចសន្និដ្ឋានបានថា នេះជាសកម្មភាពវាយប្រហារភេរវកម្ម ឬក៏ជាអចេតនានោះទេ ។
ហេតុការណ៍ខាងលើកើតឡើងក្រោយពេលមានករណីបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយនៅទីក្រុង Schwalmstadt រដ្ឋ Hessen ភាគកណ្តលនៃប្រទេសអាល្លឺម៉ង់។ មកទល់ពេលនេះប៉ូលិសក៏មិនទាន់អាចសន្និដ្ឋានបានថាជាសកម្មភាពវាយប្រហារភេរវកម្មឬក៏យ៉ាងណានោះទេ៕ ដោយ៖ធីរីណា
រូបថត:៖ RT