កីឡាករបម្រុង Leandro Trossard ស៊ុតបញ្ចូលទីបាន២គ្រាប់ឲ្យក្រុមបែលហ្ស៊ិកយកឈ្នះប៉ូឡូញ ៦-១ ក្នុងការប្រកួត Nations League A4 នៅកីឡដ្ឋាន King Baudouin កាលពីរាត្រីថ្ងៃពុធ។
បែលហ្ស៊ិកដែលធ្លាក់ចេញពីផ្ទះក្នុងលទ្ធផល ៤-១ ដោយក្រុមហូឡង់កាលពីថ្ងៃសុក្រ បានយកឈ្នះប៉ូឡូញវិញក្នុងការប្រកួតសប្តាហ៍ទី២។ ការប្រកួតតង់ទី១ ក្រុមប៉ូឡូបាននាំមុខ១គ្រាប់មុននៅនាទីទី២៨ ដោយខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នកស៊ុតបញ្ចូលទី ប៉ុន្តែត្រូវក្រុមបែលហ្ស៊ិកតាមស្មើវិញដោយកីឡាករ Axel Witsel នៅនាទីទី៤២។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះបែលហ្ស៊ិកបានគ្រប់គ្រងបាល់ច្រើនជាងក្រុមភ្ញៀវ ដោយបានបន្ថែមគ្រាប់បាល់៥គ្រាប់ទៀតជាបន្តបន្ទាប់គឺពីការស៊ុតរបស់ Kevin De Bruyne នៅនាទីទី៥៩, កីឡាករ Trossardរកបាន២គ្រាប់នៅនាទីទី៧៣ និងនាទីទី៨០, កីឡាករ Leander Dendoncker រកបាននៅនាទីទី៨៣ និង Lois Openda រកបាននៅនាទីទី៩០+៣ជិតនឹងចប់ការប្រកួត។
បែលហ្ស៊ិកនឹងប៉ះជាមួយក្រុមបាតតារាងវែលនៅថ្ងៃសៅរ៍ ខណៈប៉ូឡូញធ្វើដំណើរទៅជួបក្រុមកំពូលតារាងហូឡង់។ ប្រទេសប៉ូឡូញ ដែលបានរងបរាជ័យដ៏ធំបំផុតរបស់ពួកគេនៅក្នុងការប្រកួតប្រជែងចាប់តាំងពីឆ្នាំ១៩៦៥ធ្វើជាម្ចាស់ផ្ទះទទួលក្រុមបែលហ្ស៊ិកក្នុងការប្រកួតត្រឡប់មកវិញរបស់ពួកគេនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
កីឡាករ Trossard បាននិយាយក្រោយចប់ការប្រកួតថា “វាអស្ចារ្យណាស់ថ្ងៃនេះ យើងត្រូវតែប្រតិកម្មបន្ទាប់ពីការប្រកួតចុងក្រោយ។ យើងលេងបានល្អ និងបង្កើតឱកាសជាច្រើន ហើយពិតណាស់វាពិតជាល្អណាស់នៅពេលដែលអ្នកអាចស៊ុតបញ្ចូលទីបានច្រើនគ្រាប់។ វាពិបាកក្នុងការពន្យល់ប្រសិនបើយើងដឹងចម្លើយចំពោះរឿងនោះ យើងនឹងធ្វើអ្វីមួយអំពីវា ប៉ុន្តែយើងបានឆ្លើយតបយ៉ាងល្អនៅថ្ងៃនេះ នោះគឺជារឿងសំខាន់បំផុត”។
ក្រុមម្ចាស់ផ្ទះបែលហ្ស៊ិកមិនដែលរកបានច្រើនគ្រាប់ដូចនេះពីមុនមកទេ បន្ទាប់ពីបានធ្លាក់ដោយបានស៊ុតបញ្ចូលទីនៅគ្រប់ការប្រកួតចាប់តាំងពីចាញ់បារាំង ១-០ ក្នុងព្រឹត្តិការណ៍ World Cup 2018 ដែលជាការប្រកួតចំនួន៤៦ជាប់គ្នា។
ក្រុមខ្លាំងមួយនេះក៏មាន Eden Hazard ដំណើរការកម្មវិធីផងដែរ ខណៈដែលគាត់បានចាប់អារម្មណ៍ក្នុងរយៈពេល៦៦នាទីរបស់គាត់នៅលើទីលាន ដោយបង្ហាញពីគុណភាពបន្ទាប់ពីមួយរដូវកាលដែលរងទុក្ខដោយសាររបួស និងទម្រង់លេងមិនល្អនៅ Real Madrid។ ក្រុមប៉ូឡូញបាននាំមុខទល់នឹងការប្រកួត ខណៈដែល Lewandowski បានបញ្ចប់ការស៊ុតបញ្ចូលទីជាធម្មតាសម្រាប់គ្រាប់បាល់អន្តរជាតិទី៧៦របស់គាត់ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reutes/BBC/CNA)