ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងថា, នៅពេលការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិ២ប្រទេស យើងឃើញថា៖
1. ឈ្នះ ឬចាញ់គឺជាផ្នែកមួយនៃការប្រកួត
2. កម្រិតនៃបដិសណ្ឋារកិច្ចអាស្រ័យលើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត
លោកបន្តថា, ទោះជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ គឺត្រូវយកចិត្តទុកដាក់បំផុត នៅពេលគោរពទង់ជាតិនៃប្រទេសជាភ្ញៀវ។
លោក ហ៊ុនម៉ានី បានលើកឡើងថា, ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើអ្វីដែលបានកើតឡើងកាលពីម្សិលមិញក្នុងការប្រកួតក្របខ័ណ្ឌAFC Asian Cup ដែលក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមជម្រើសជាតិឥណ្ឌា ហើយអ្វីដែលបានកើតឡើងក្នុងអំឡុងពេលគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថានឹងមានការពន្យល់គ្រប់គ្រាន់ទៅលើបញ្ហានេះ។ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា ខ្ញុំគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។ ខ្ញុំសង្ឃឹមថា នឹងមានការប្រុងប្រយ័ត្នទុកខ្ពស់ជាងមុនសម្រាប់ព្រឹត្តិការណ៍នាពេលអនាគត ដើម្បីកុំឲ្យបញ្ហា/កំហុសនេះកើតឡើងជាថ្មីទៀតសម្រាប់គ្រប់ក្រុមជម្រើសជាតិ។
ជូនចំពោះបងប្អូនជនរួមជាតិ សូមអត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រក្រុមជម្រើសជាតិរបស់យើង ដែលគ្រោងនឹងមានការប្រកួតពីរទៀត។ ជាងនេះទៅទៀត ពួកគាត់ត្រូវការការគាំទ្រផ្នែកស្មារតី និងការអបអរសាទរពីពួកយើង។
សូម FFC ដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារក្រុមជម្រើសជាតិយើងពេលដែលពួកគេចេញទៅប្រកួតក្រៅប្រទេស។
សម្រាប់ក្រុមជម្រើសជាតិរបស់យើង ទាំងគ្រូបង្វឹក និងកីឡាកររបស់យើង យើងមានមោទនភាពចំពោះអ្នកទាំងអស់គ្នា មិនថាក្នុងកាលៈទេសៈអ្វីក៏ដោយ ត្រូវរឹងមាំ និងធ្វើឱ្យអស់ពីសមត្ថភាព! ប្រជាជនទាំង១៦លាននាក់របស់យើងនឹងឈរនៅទីនេះគាំទ្រអ្នកនៅគ្រប់ការប្រកួតតំណាងជាតិ។
ជយោ! ព្រះរាជាណាចក្រកម្ពុជា! 🇰🇭
—
When it comes to a football match between two National team:
1. Win or lose is part of the game
2. Level of hospitality depends on the host country – or where the matches are being played/competed
However, the least and to the minimum, is to pay greatest attention when the National flag and National anthem of other country is being played and being paid respect to.
I have followed with close attention on what has happened yesterday at Asian Cup, where Cambodia National team played India National team and what occurred during the National anthem of the Kingdom of Cambodia.
Whether it was an error or a technical issue, I do hope that enough explanation will be given. As a citizen of Cambodia I am in support with Football Federation of Cambodia (FFC) to seeks more answers and explanation through AFC with the host on the issue I have mentioned. I do hope that all precautions will be taken for future events, so that this issue/error will not take place again for any Nation.
To my fellow citizens, let’s remain patient while waiting for the explanation and focus in supporting our National Team that is scheduled to have two more matches. More than ever they need our moral support and cheers behind them.
To FFC and especially General Sao Sokha for taking all the necessary measures to defend our National team while away.
To our National team, both coaches and to our players, we are proud of you no matter what, be strong and do your best, our 16million people are behind every time you go on the field representing us.
Cheers for Kingdom of Cambodia 🇰🇭 ៕
ដោយ ៖ សិលា