ព័ត៌មានទាន់ហេតុការណ៍៖

អជ្ញាធរខណ្ឌដូនពេញ ចុះប្រមូលស្ត្រី រកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ ដែលឈរពពាក់ពពួនគ្នា

ចែករំលែក៖

ភ្នំពេញ ៖ អជ្ញាធរខណ្ឌដូនពេញ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ ដែលឈរពពាក់ពពួនគ្នា បង្កឱ្យកើតមានបទល្មើសចោរកម្ម -ល- ។ 

សូមបញ្ជាក់ថា, ដោយទទួលបាន បទបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃ សុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី លោក កែម ហេង អនុប្រធានប្រជាការពារខណ្ឌ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីយដ្ឋានវត្តភ្នំ និង សួនច្បារមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ដែលតែងតែបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង បង្កឱ្យ កើតមានករណី លួច-ឆក់-ប្លន់ និង សកម្មភាពឆរបោកជាច្រើនទៀត ។ 

ជាលទ្ធផល ប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ និង ក្រុមម៉ូតូ ដែរឈរកាងស្ត្រីរកស៊ីផ្លូវភេទបានចំនួន១៥នាក់ ស្រី១០នាក់ ប្រុស៤នាក់ ភេទទីបី ០១នាក់  យកមក សាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបញ្ជូនទៅ មន្ទីរសង្គមកិច្ច និង អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និង បង្ហាត់បង្រៀនចំណេះជំនាញដែលសាមីខ្លួនចង់ចេះ ដើម្បីយកទៅប្រកបអាជីវកម្ម ផ្សេងក្រៅពីរបរខាងលើនេះ ៕

ដោយ ៖ សហការី


ចែករំលែក៖