ព័ត៌មានទាន់ហេតុការណ៍៖

ផាកពិន័យយានយន្ត ២៣១គ្រឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បានឱ្យដឹងថា​ កម្លាំងនគរបាលទូទាំងប្រទេស​ បានធ្វេីការ​ត្រួតពិនិត្យ និងផាកពិន័យ​យានយន្តសរុបចំនួន ២៣១គ្រឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ២១៣គ្រឿង និងរថយន្ត ១៨គ្រឿង។

របាយការណ៍​ដដែល​ បន្តថា​ គិតថ្ងៃទី១៣ ខែមិថុនា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៨២,៧៥១គ្រឿង ក្នុងនោះមានម៉ូតូ ៦៤,៧៧៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៧,៩៧៤គ្រឿង​ដោយ​អនុវត្តតាមអនុក្រឹត្យលេខ៣៩។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា អត់ស្លាកលេខ និងទូរស័ព្ទដៃ។ ដោយឡែករថយន្តល្បឿន ខ្សែក្រវ៉ាត់ ទូរស័ព្ទដៃ ឆៀក និងល្មើសសញ្ញាជាដើម។

ជាមួយគ្នានេះ​ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍​បានឱ្យដឹងដែរថា៖​ សម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៦នាក់ របួស ០៦នាក់ (របួសធ្ងន់ ០៦នាក់)។ រយៈពេល១៦៤ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៤៨១លើក បណ្ដាលឱ្យមនុស្សស្លាប់ ៨៥៩នាក់ របួស ២,០៥៣នាក់ (របួសធ្ងន់ ១,៣១២នាក់)៕

ដោយ​៖អារុណ​រះ(រូបថត៖ ឯកសារ)


ចែករំលែក៖