ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា÷កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៥និង០០នាទីរសៀល ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងមានការចូលរួមពីលោក ហ៊ី ថៃផេង ក្រឡាបញ្ជីនិងលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងកត់កន្ទុយលេខ(ហៅឆ្នោត)៣កន្លែង នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០៣នាក់ជាស្ត្រី ដូចខាងក្រោម៖
លោកអធិការក្រុងប៉ៃលិនបានបន្តថា÷ការចុះបង្ក្រាបកន្លែងទី១-នៅចំណុចផ្សារជាងអូន ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន/ក្រុងប៉ៃលិន/ខេត្តប៉ៃលិន បាននាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០២នាក់ជាស្ត្រីមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឈីវ ហ៊ុច ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន/ ក្រុង/ ខេត្តប៉ៃលិន បានដកហូតវត្ថុតាង៖
១-សៀវភៅកត់ឆ្នោតចំនួន០៧ក្បាល
២-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៣-បន្ទាត់ចំនួន០២ និង ប៊ិចចំនួន០៣ដើម
៤-ប្រាក់បាតចំនួន ១,០០០បាត
៥-ប្រាក់រៀល ១១០,០០០រៀល និងប្រាក់ដុល្លារ២១ដុល្លារ។
២-ឈ្មោះ យឹម ស្រីអូន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាង៖
១-សៀវភៅសម្រាប់កត់ឆ្នោតចំនួន០២ក្បាល
២-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកoppo
៣-ប៊ិកចំនួន០៣ដើម,បន្ទាត់ចំនួន០១ដើម
៤-ប្រាក់រៀលចំនួន ៦៦,០០០រៀល។
នគរបាលជំនាញចុះបង្ក្រាប១ចំណុចទៀតនៅ ផ្សារអូរច្រា ភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន០១នាក់ឈ្មោះ ឌឿក រំដួល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វាក្រុង/ខេត្តប៉ៃលិន ដកហូតវត្ថុតាង៖
១-សៀវភៅកត់ឆ្នោតចំនួន០៣ក្បាល
២-ប្រាក់បាតចំនួន១,០៧០បាត ប្រាក់រៀលចំនួន១០៥,០០០រៀល
៣-ក្រដាសផ្តានចំនួន០១សន្លឹក។
ក្រោយពីបង្រ្កាបមន្ត្រីនគរបាលជំនាញក្រុងបានដកហូតវត្តុតាងសរុបមាន÷
១-សៀវភៅកត់ឆ្នោតចំនួន ១២ក្បាល
២-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៣-បន្ទាត់ចំនួន០៣ និង ប៊ិចចំនួន០៦ដើម ក្រដាសផ្តាន០១សន្លឹក
៤-ទូរស័ព្ទដៃម៉ាកoppo ចំនួន០១គ្រឿង
៥-ប្រាក់បាតចំនួន ២,០៧០បាត
៦-ប្រាក់រៀល ២៨១,០០០រៀល និងប្រាក់ដុល្លារ២១ដុល្លារ។
លោកអធិការនគរបាលក្រុងប៉ៃលិនបានបន្តទៀតថា÷ ករណីខាងលើ លោកបានស្នើសុំយោបល់ លោកឧត្តមសេនីយ៍ស្នងការ ចុះឃាត់ខ្លួនស្ត្រីចំនួន៣នាក់ខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ស សារ៉េត