ព័ត៌មានទាន់ហេតុការណ៍៖

ការបេីកដំណេីរការទិដ្ឋាការរបស់សាធារណរដ្ឋកូរ៉េ

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ពីការបេីកដំណេីរការទិដ្ឋាការរបស់សាធារណរដ្ឋកូរ៉េ។ នេះបើយោងតាម សេចក្ដីជូនដំណឹង! ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកនេះ ។ 

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបានជ្រាបថា សាធារណរដ្ឋកូរ៉េ បានចាប់ផ្ដើមបើកទិដ្ឋាការ ទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ។

អាស្រ័យដូចបានជម្រាបខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖