ភ្នំពេញ៖ ត្រឹមតែរយៈពេលប្រម៉ាណ៥នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា នៅទីតាំងតែមួយបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានរថយន្តកុងតឺន័រសណ្តោង ក្បាលពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ3C 6222 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងហេីយបាន កៀររថយន្តព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF 5896 ដែលធ្វេីដំណេីរស្របគ្នាបណ្តាលឱ្យរងការខូចខាតបែកកង់មួយចំហៀងខាងក្រោយផ្នែកខាងឆ្វេងតែមិនមានមនុស្សរងរបួសនោះទេ ។
ប្រភពព័ត៌មានបានបន្តថា ខណៈពេលដែលភាគីទាំងសងខាងកំពុងសម្រួលគ្នា ដោយមានការកកស្ទះចរាចរណ៍ផងដែរ បន្ទាប់មកមានរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AK 3190 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងមកត្បូង ខណៈមកដល់ចំណុចដែលរថយន្តកុងតឺន័រនិងរថយន្តព្រូសកៀរគ្នា ក៏បានបត់ឆ្វេងឆ្លងផ្លូវបំណងត្រឡប់ក្រោយវិញភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតមានតែក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C 8280 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងមកជេីងលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកគូទរថយន្តតាកូម៉ាពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងម៉ូតូមួយគ្រឿងទៀតដែលនៅលេីរថយន្តតាកូម៉ា។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុគូសវាសយករថយន្តអែបខាងដេីម្បីឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា៕
ដោយ៖សុខាសែនជ័យ