ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មកើនឡើងនៅប្រទេសអេក្វាឌ័រ ដោយតម្លៃថាមពលឡើងថ្លៃខ្ពស់

ចែករំលែក៖

នៅថ្ងៃទី១៨ខែមិថុនា សហគមន៍ជនជាតិដើមនៅក្នុងប្រទេសអេក្វាឌ័រ បាននាំគ្នាដង្ហែក្បួនបាតុកម្មដោយសារតែតម្លៃប្រេងឡើងថ្លៃ។ បាតុកម្មបានឈានចូលថ្ងៃទី ៦ហើយ បើទោះបីរដ្ឋាភិបាលប្រកាសអាសន្ន ហាមប្រាមធ្វើបាតុកម្មក្តី។
ក្រុមបាតុករបានដង្ហែក្បួនបាតុកម្មនៅក្នុងតំបន់ជាច្រើននៃ២៤ខេត្ត-ក្រុងក្នុងប្រទេសអេក្វាឌ័រ ក្នុងនោះមាន៣តំបន់ស្ថិតនៅក្នុងការប្រកាសអាសន្ន របស់ប្រធានាធិបតី Guillermo Lasso ។ ក្រុមបាតុករក៏បានជំរុញឱ្យរដ្ឋសភាលូកដៃដើម្បីបញ្ចប់ស្ថានភាពអាសន្នផងដែរ។
អេក្វាឌ័រកំពុងប្រឈមវិបត្តិយ៉ាងខ្លាំងដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលកូវីដ-១៩ ហើយតម្លៃថាមពលកើនឡើងខ្ពស់ចាប់តាំងពីឆ្នាំ២០២០មក។ តម្លៃម៉ាស៊ុត កើនឡើងពី១ដុល្លារដល់១,៩ដុល្លារ និងតម្លៃសាំងពី១,៧៥ដុល្លារកើនឡើងដល់ ២,៥៥ដុល្លារក្នុងមួយលីត្រ។
នៅក្នុងប្រទេសអេក្វាឌ័រសហគមន៍ជនជាតិដើមមានពលរដ្ឋសរុបប្រមាណ១លាននាក់ ក្នុងចំណោមពលរដ្ឋ ១៧,៧លាននាក់ បានធ្វើបាតុកម្មទ្រង់ទ្រាយធំ បង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស ៕ ដោយ៖ ធីរីណា

រូបថត​ ៖ AFP/TTXVN


ចែករំលែក៖