ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងដាក់ពង្រាយក្រុមគ្រូពេទ្យជាតិទៅកាន់តំបន់មានជំងឺចម្លែក

ចែករំលែក៖

នៅថ្ងៃទី១៩ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានផ្សាយថា រដ្ឋាភិបាលប្រទេសនេះ បានសម្រេចបញ្ជូនក្រុមគ្រូពេទ្យជាតិនិងអ្នកជំនាញជំងឺ ទៅកាន់ខេត្ត Hwang-hae ដែលជាតំបន់កំពុងតែទប់ស្កាត់ជំងឺផ្លូវពោះវៀនម្យ៉ាង ខណៈដែលកូរ៉េខាងត្បូងសង្ស័យថាវាអាចជាជំងឺអាសន្នរោគ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រជាជនកូរ៉េខាងជើង៨០០គ្រួសារនៅក្នុងខេត្ត Hwang-hae ទទួលបានជំនួយពីរដ្ឋាភិបាល។ ប៉ុន្តែមិនបានបញ្ជាក់ឱ្យច្បាស់ថាតើជាការឆ្លងរាលដាលនៃជំងឺពោះវៀនអ្វីឱ្យបា្រកដនៅឡើយទេ ដោយគ្រាន់តែហៅវាថាជំងឺពោះវៀនធ្ងន់ធ្ងរតែប៉ុណ្ណោះ ស្របពេលដែលក្រុមមន្ត្រីក្នុងប្រទេសកូរ៉េខាងត្បូងសង្ស័ថាវាជាជំងឺអាសន្នរោគ ឬគ្រុនពោះវៀន។
កូរ៉េខាងជើងបានរាយការណ៍ពីករណីជំងឺពោះវៀនដំបូងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះនៅក្នុងបរិបទដែលប្រទេសមួយនេះកំពុងប្រយុទ្ធតស៊ូនឹងការឆ្លងរាលដាលនៃជំងឺ COVID-១៩ស្រាប់ រួមទាំងបញ្ហាខ្វះខាតចំណីអាហារជាដើម៕ ដោយ៖ ធីរីណា

រូបថត​ ៖​ AFP

រូបថត​ ៖​ KCNA


ចែករំលែក៖