ព័ត៌មានទាន់ហេតុការណ៍៖

តំបន់មួយចំនួនស្ថិតនៅ សង្កាត់និរោធ និងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី ២ (GS2-F9A)

ចែករំលែក៖

ភ្នំពេញ ៖ ជម្រាបជូនប្រជាពលរដ្ឋ គឺនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៤២នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី ២ (GS2-F9A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកាប់សម្អាតដើមឈើ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ សង្កាត់និរោធ និងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា, អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៦:០០នាទីរសៀល។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។

សូមអរគុណ

ដោយ ៖ សិលា


ចែករំលែក៖