ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំជាមួយបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាឃុំទាំង ១១៥នាក់ ទូទាំងស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ លោកបណ្ឌិត  ជ្រុន  ថេរ៉ាវ៉ាត  ប្រធានជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំជាមួយបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាឃុំទាំង ១១៥នាក់ ទូទាំងស្រុកព្រៃឈរ  ខេត្តកំពង់ចាម។ 

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃអាទិត្យ  ៥រោច  ខែជេស្ឋ  ឆ្នាំខាល  ចត្វាស័ក  ព.ស.២៥៦៦  ត្រូវនឹងថ្ងៃទី១៩  ខែមិថុនា  ឆ្នាំ២០២២ លោកបណ្ឌិត  ជ្រុន  ថេរ៉ាវ៉ាត  អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល  និងជាប្រធានជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំជាមួយបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាឃុំទាំង ១១៥នាក់   ទូទាំងស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីអបអរសាទរជ័យជម្នះនៃការបោះឆ្នោត និងសម្ដែងនូវការអរគុណ ព្រមទាំងពាំនាំនូវអនុសាសន៍មួយចំនួនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីអនុវត្តបន្ត និងឆ្ពោះទៅយកជ័យជម្នះបន្តទៀតនៅឆ្នាំ ២០២៣ ខាងមុខ។

ក្នុងពិធីជួបជុំនោះដែរ ក៏មានការចូលរួមពី  លោក ហេង ណន  លោកស្រី យ៉ុង ខេមរា លោក ហ៊ឹង  ប៊ុនថង អនុប្រធាន សមាជិក  សមាជិកា ក្រុមការងារជនបង្គោល ក្រុមការងារថ្នាក់ស្រុក រួមជាមួយនឹងក្បាលម៉ាស៊ីនដឹកនាំយុវជន និងក្រុមសកម្មជនយុវជនគ្រប់បណ្តាថ្នាក់ សរុបចំនួន ៣៦៦ នាក់ និងបានផ្តល់ថវិការបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដល់អ្នកចូលរួមមួយចំនួនផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖