ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិនចុះឃាត់ខ្លួនជនសង្ស័យម្នាក់កំពុងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០២២​នៅ វេលាម៉ោង១១និង០០នាទី​ កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង​ប៉ៃលិន​ បានទទួលការរាយការណ៍ពីលោក​មេភូមិទឹកផុស​ និងប្រជាការពារភូមិទឹកផុសថា÷  មាន​​មុខសញ្ញាសង្ស័យម្នាក់កំពុងតែធ្វេីសកម្មភាព​ ជួញដូរ​ និង​ប្រេីប្រាស់គ្រឿងញៀនយ៉ាងសកម្ម​នៅក្នុងដីចំការចន្ទីមួយកន្លែង ស្ថិតក្នុងភូមិទឹកផុស​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ភ្លាមនោះកម្លាំងផែនប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន​ ក៏បានចុះទៅដល់ទីតាំងខាងលេីនោះ ស្រាប់តែឃេីញមានជន​សង្ស័យម្នាក់កំពុងតែព្យាយាមរត់គេចខ្លួន​ តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

ជនសង្ស័យមាន​ឈ្មោះ​ វង់​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ជនជាតិខ្មែរ​ សញ្ជាតិខ្មែរ​ រស់នៅភូមិទឹកផុស​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ,រួចក៏បានឆែកឆេរនិងពិនិត្យទឹកនោមមានផ្ទុកសារធាតុញៀន(+)។

-ក្រោយពីកម្លាំងសមត្តកិច្ចជំនាញពិនិត្យឆែកឆេររួចវត្ថុតាងត្រួវបានដកហូតរួមមាន៖

១-ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួ​ន០៥កញ្ចប់​ ទម្ងន់​៤,១៦ក្រាម​ សាច់ថ្នាំសុទ្ធ។ 

២-ម៉ូតូស៊េរីចាស់ចំនួន០១គ្រឿង

៣-ទូរស័ព្ទចំនួន០៤គ្រឿង ម៉ាកViVoពណ៌ទឹកមាសចំនួន០១គ្រឿង ម៉ាកlnfinixពណ៌ទឹកសមុទ្រចំនួន០១គ្រឿង និងម៉ាកNokia​ អិនចុចពិលចំនួន០២គ្រឿង,

៤-កាំបិតផ្គាក់ចំនួន០៣ដេីម

៥-ដាវចំនួន០១ដេីម

៦-ពូថៅដៃចំនួន០១ដេីម

សមត្តកិច្ចនគរបាលជំនាញក្រុងបានបន្តទៀតថា-ករណីនេះ ត្រូវបានស្នើសុំយោបល់ លោកស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត ៕

ដោយ៖ស សារ៉េត

                       


ចែករំលែក៖