ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈដ្ឋានទូទៅគាំទ្រចំពោះចំណាត់ការ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់បទបញ្ជាឲ្យនគរបាល សហការជាមួយអាជ្ញាធរទាំងអស់ បន្តបង្ក្រាបការប្រើប្រាស់ផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette)

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យនគរបាល សហការជាមួយអាជ្ញាធរទាំងអស់ បន្តបង្ក្រាបការប្រើប្រាស់ផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) ដែលកម្រើកឡើងវិញនៅក្នុងសង្គម។ ចំណាត់ការនេះ ទទួលបានការគាំទ្រពីមម្ឈដ្ឋាទូទៅរបស់ប្រជាពលរដ្ឋ ខណៈ(SISHA) និងបារីអេឡិចត្រូនិក (E-Cigarette) វាបានបំផ្លិចបំផ្លាញសុខភាពពលរដ្ឋ។ 

សូមបញ្ជាក់ថា ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួបារម្ភ។

ដោយឡែក លោកឧត្ដមសេនីយ៍​ឯក​ ឡឹក​ វណ្ណៈ​ ប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានមាន​ប្រប្រសាសន៍ថា,  កម្លាំង​ជំនាញ​របស់​លោក​កំពុង​ស្រាវជ្រាវ​ ករណី​ថ្នាំ​ជក់​ដែល​សង្ស័យ​មាន​សារធាតុ​ញៀន​នេះហេីយ​ ។  តែ​តាមហាង​លក់ថ្នាំ​ជក់​មួយចំនួន​បានបិទ​បន្ទាប់​ពី​ឃើញផ្សាយព្រោងព្រាត តាម គេហទំព័រ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាដើម។ 

លោកបញ្ជាក់ថា, ប្រជាពលរដ្ឋក៏ចូលរួមសហការ ដោយចាត់ទុកថា, យេីងខ្ញុំនឹង​ខិតខំ​ប្រមូល​ ព័ត៌មាន​បន្ថែម​ដេីម្បី​រាយការណ៍​ជូន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ចាត់​ការ​ករណី​នេះ​ ។ បេីមិនដូច្នេះទេ​ យុវជន​ យុវនារី​ មួយ​ចំនួន​នឹងរងគ្រោះ​ដោយសារ​ថ្នាំ​ជក់​នេះ​ 

ដោយ ៖ សិលា


ចែករំលែក៖