ព័ត៌មានទាន់ហេតុការណ៍៖

រួមគ្នាពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម

ចែករំលែក៖

កម្ពុជា​និង​វៀតណាម​ជា​ប្រទេស​ជិតខាង មាន​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី​យូរអង្វែង​។ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងបណ្តុះទាំងកម្លាំងកាយ ឈាមស្រស់ របស់ប្រជាជនវៀតណាម និងកម្ពុជាជាច្រើនជំនាន់ ហើយជាទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ។

ឆ្លងកាត់ការលំបាកឧបសគ្គ និងបញ្ហាប្រឈមជាច្រើន រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ តែងតែផ្តល់ការគាំទ្រ និងជំនួយដ៏មានតម្លៃដល់គ្នាទៅវិញទៅមក ក្នុងបុព្វហេតុឯករាជ្យជាតិ សិទ្ធិរស់រានមានជីវិត សេរីភាព សុភមង្គល និងការកសាងប្រទេសរីកចម្រើន។

ថ្វីត្បិតតែកម្លាំងអរិភាព តែងតែស្វែងរកការបំបែកបំបាក់ក៏ដោយ ក៏ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរត្រូវបានថែរក្សា និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ស្របតាម បាវចនា «អ្នកជិតខាងល្អ ទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង» រួមចំណែកយ៉ាងសកម្ម និង មានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ នាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

គៀកស្មាគ្នាតស៊ូ ដណ្តើមឯករាជ្យ និងសន្តិភាព

ត្រឡប់ទៅក្រោយនៃប្រវត្តិសាស្ត្រកាលពី ៥៥ ឆ្នាំមុន វៀតណាម និងកម្ពុជាបានបង្កើត ទំនាក់ទំនងការទូតជាផ្លូវការ ជាការកំណត់ទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងទំនាក់ទំនងរវាង ប្រទេស ទាំងពីរ ។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែង និងពីការតស៊ូប្រឆាំងអាណានិគម ការបង្កើតទំនាក់ទំនងការទូតបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនវៀត​​ណាម និងកម្ពុជា បន្តនៅក្បែរគ្នាក្នុងការតស៊ូរំដោះជាតិ និងរួមគ្នាដណ្តើម បាន ជ័យជំនះជា ប្រវត្តិសាស្ត្រ នៅនិទាឃរដូវឆ្នាំ១៩៧៥

នៅពេលរបប ប៉ុល ពត អនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏ឃោរឃៅ នៅកម្ពុជា ហើយក្នុងពេលជាមួយគ្នានោះ បានធ្វើសង្រ្គាមបង្ហូរឈាម រំលោភលើអធិបតេយ្យភាព និងទឹកដីភាគនិរតីរបស់វៀតណាម ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា របស់ប្រជាជនកម្ពុជាជាបងប្អូន រដ្ឋាភិបាល ប្រជាជន និងកងទ័ពវៀតណាមបានអនុវត្តសិទ្ធិការពារខ្លួន វាយកម្ទេចអំពើ ឈ្លានពាន រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ប្រជាជនកម្ពុជា និងការគាំទ្រពីមិត្តភក្តិអន្តរជាតិ បានផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី ៧ខែមករាឆ្នាំ​១៩៧៩ ហើយការពារយ៉ាងរឹងមាំនូវ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា និងវៀតណាម។​ ប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតបំផុតរបស់ប្រទេស កម្ពុជាបានឈានឡើងក្នុងយុគសម័យឯករាជ្យ សេរីភាព សន្តិភាព អព្យាក្រឹតភាព និងការអភិវឌ្ឍន៍។

ពង្រឹង​និង​ពង្រីក​នូវ​សាមគ្គីភាព ​មិត្តភាព ​ជា​ប្រពៃណីផ្សាភ្ជាប់គ្នា​ក្នុងសម័យ​សន្តិភាព​

បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ និងការបោះឆ្នោតសកលឆ្នាំ ១៩៩៣ នៅកម្ពុជា ទំនាក់ទំនងកម្ពុជា-វៀតណាមបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។ ជាមួយនឹងបាវចនាថា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានពង្រឹងជាបន្តបន្ទាប់។ ទោះបីរងឥទ្ធិពលពីជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា-វៀតណាម នៅតែរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍន៍ជាវិជ្ជមានលើវិស័យផ្សេងៗ ចាប់ពីនយោបាយ ការពារជាតិ សន្តិសុខ រហូតដល់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌-អប់រំ កិច្ចសហប្រតិបត្តិការពហុភាគី។ ជាពិសេស កម្ពុជា និងវៀតណាមបានសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈសកម្មភាពជាក់ស្តែងជាច្រើន ដោយបានរួមចំណែកជាវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរាតត្បាតនៅក្នុងប្រទេសនីមួយៗ។ ស្មារតីនៃសាមគ្គីភាព និងប្រពៃណីនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាករវាងប្រជាជនទាំងពីរ។

ប្រឈមមុខនឹងស្ថានការណ៍ថ្មីនេះ ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាមបានបន្តអះអាង និងសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ដោយចាត់ទុកនេះជាទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង មួយ ដែលមានសារៈសំខាន់ ដើម្បីអភិវឌ្ឍន៍ប្រទេសនីមួយៗ ចាំបាច់ត្រូវអភិរក្ស ផ្សព្វផ្សាយ និងបន្តទៅកូនចៅជំនាន់ក្រោយ។ ភាគីទាំងពីរមានបំណងបន្តពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង” ក្នុងតំណាក់កាលថ្មី បំពេញតម្រូវការកសាង និងការពារជាតិនៃប្រទេសនីមួយៗ។

ជាមួយនឹងលទ្ធផលជាវិជ្ជមានក្នុងប្រវត្តិសាស្ត្ររយៈពេល៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-វៀតណាម ប្រទេសទាំងពីរបានប្តេជ្ញាចិត្ត និងជឿជាក់យ៉ាងមុតមាំថា ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី រវាងប្រទេសជិតខាងទាំងពីរនឹងត្រូវបានបណ្តុះយ៉ាងស៊ីជម្រៅ និងអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។ ដើម្បីប្រជាជន សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក

ដោយ៖ ធីរីណា


ចែករំលែក៖