ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអូស្ត្រាលី បំពេញទស្សនកិច្ចនៅបារាំងដើម្បីផ្សះផ្សាទំនាក់ទំនង

ចែករំលែក៖

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Albanese បានសារភាពថា ទំនាក់ទំនងរវាងអូស្ត្រាលី នឹងបារាំង ចាំបាច់ត្រូវតែធ្វើឱ្យល្អប្រសើរឡើងវិញ ហើយដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងលើកនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងបំពេញទស្សនកិច្ចទៅកាន់បារាំងដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ម៉ាក្រុងដើម្បីធ្វើឱ្យប្រសើរឡើងវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ដោយសារតែការលុបកិច្ចព្រមព្រៀងផលិតនាវាមុជទឹកមានតម្លៃ៤០ពាន់លានដុល្លារ ។ ជាមួយគ្នានោះនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងចូលរួមប្រជុំជាមួយអង្គការណាតូ ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន នាយករដ្ឋមន្ត្រី Albanese បានទទួលស្គាល់ថា បារាំងគឺជាប្រទេសដែលមានអំណាចនៅក្នុងតំបន់អឺរ៉ុប នឹងជាប្រទេសមហាអំណាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ប៉ាស៊ីហ្វិក ៕ ដោយ៖ ធីរីណា

រូបថត​ ៖​ BBC


ចែករំលែក៖