ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំស្រួចនាំយករថយន្ដមួយគ្រឿង​ ម៉ាក​ CRVដែលឈប់ចតចោល​ក្បែ​រ​ចិ​ញ្ចើមផ្លូវជាតិ​លេខ៤ទៅរក្សាទុក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ កាលពីព្រលប់ថ្ងៃទី​២៧ ខែ មិថុនា ឆ្នាំ ២០២២​ កំលាំង​នគរបាល​បានទទួល​សេចក្ដី​រាយការណ៍​ពីប្រជាពលរដ្ឋ​ល្អថា​បានប្រទះឃេីញរថយន្ដមួយគ្រឿង​ ពណ៌​ទឹកប្រាក់​ ម៉ាក​ សុីអវី​ CRV មានស្លាកលេខសម្គាល់​ ភ្នំពេញ 2N -98​0​4 ឈប់ចតចោល​ នៅចំណុចក្បែ​រ​ចិ​ញ្ចើមផ្លូវជាតិ​លេខ៤​ ផ្នែកដីក្រហម​ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ ស្ថិត នៅភូមិត្រពាំងស្ដុកគ្រួរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ   ដោយមិនដឹង​មូលហេតុ ។

បច្ចុប្បន្ន​សមត្ថកិច្ចនគរបាលស្រុក​បានចុះទៅកាន់​ទីតាំង​ខាងលេី​ ដោយពិនិត្យមេីលពីខាងក្រៅរថយន្ដពុំឃេីញមានរបស់អ្វីដែលជាការសង្ស័យទេ​ រថយន្ត​គ្មាន​មនុស្ស​និងមិនមានស្លាកស្នាមអ្វីឡេីយ​ (គ្រោះថ្នាក់​ចរាចរណ៍​គ្មាន​)។

សមត្ថកិច្ច​រួមជាមួយ​ អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ប្រជាពលរដ្ឋ​ យករថយន្តខាងលើមករក្សាទុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីស្រាវជ្រាវបន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖