ព័ត៌មានទាន់ហេតុការណ៍៖

មីយ៉ាន់ម៉ាដុតបំផ្លាញគ្រឿងញៀនទ្រង់ទ្រាយធំមានតម្លៃជាង ៦០០លានដុល្លារ

ចែករំលែក៖

កាលពីថ្ងៃទី២៦ ខែមិថុនា មីយ៉ាន់ម៉ាបានប្រកាសថា បានដុតកម្ទេចចោលគ្រឿងញៀនមានតម្លៃជាង៦០០លានដុល្លារអាមេរិក ។ ការដុតបំផ្លាញធ្វើឡើងចំថ្ងៃដែលពិភពលោកប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីមីយ៉ាន់ម៉ាបានបញ្ជាក់ថា ក្នុងចំណោមគ្រឿងញៀនដែលបានដុតចោលនោះមាន ហេរ៉ូអុីនជិត ២តោន និងប្រភេទគ្រាប់ Yaba មានផ្ទុកសារធាតុមេតានផេតាមីន( methamphetamine) ដល់ទៅ៦៣០លានគ្រាប់ និងគ្រឿងញៀនប្រភេទផ្សេងទៀត សរុបជាទឹកប្រាក់៦៤២លានដុល្លារអាមេរិក។ ពិធីដុតបំផ្លាញគ្រឿងញៀនត្រូវបានធ្វើឡើងនៅទីក្រុង Yangon ។
ការដុតបំផ្លាញបង្កឱ្យមានផ្សែងខ្មៅគ្របដណ្តប់ក្នុងបរិវេណទ្រង់ទ្រាយធំក្នុងទីក្រុង Yangon ។ សកម្មភាពខាងលើរបស់មីយ៉ាន់ម៉ា ក្នុងពេលដែលអង្គការសហប្រជាជាតិប្រកាសរបាយការណ៍ថា នៅក្នុងតំបន់អាស៊ានចាប់បានគ្រឿងញៀនសរុប ១៧២តោន ក្នុងឆ្នាំ២០២១ គឺកើនឡើងខ្ពស់ដល់ទៅ៧ដងបើប្រៀបធៀបនឹង១០ឆ្នាំមុន ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP


ចែករំលែក៖