ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២៨ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន ៥៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ មិថុនាម្សិលមិញនេះ ។ ដូច្នេះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !
របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន ៖ ជួញដូរ ៦ករណី ឃាត់ ១២នាក់ ,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់ (ស្រី ៣នាក់) និងប្រើប្រាស់ ៤ករណី ឃាត់ ៣២នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើនិង ៦៨,៣៧ក្រាម និង១កញ្ចប់តូច, អ៉ិចស្តាស៊ី(mdma) ស្មេីនិង១,៤១ក្រាម។
លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ ៖ ប្រើប្រាស់ ៣ករណី ឃាត់ ១៧នាក់ ។
២ / បន្ទាយមានជ័យ ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ១,៥២ក្រាម ។
៣ / បាត់ដំបង ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣៨,៦២ក្រាម ។
៤ / កំពង់ចាម ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។
៥ / កំពង់ស្ពឺ ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។
៦ / រាជធានីភ្នំពេញ ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ រក្សាទូក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២១,៥០ក្រាម ។
៧ / ពោធិ៍សាត់ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥៣ក្រាម ។
៨ / សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ។
៩ / ឧត្តរមានជ័យ ៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ស្រី ៣នាក់ ចាប់យកIce ០,៥៥ក្រាម ។
១០ / ត្បូងឃ្មុំ ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច ។
កងរាជអាវុធហត្ថ ៖ ៣អង្គភាព
១ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៩៩ក្រាម និងMDMA ១,៤១ក្រាម ។
២ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៥ក្រាម ។
៣ / ព្រះសីហនុ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥១ក្រាម ៕ដោយ៖សហការី
រូបភាព៖ ឯកសារ