ព័ត៌មានទាន់ហេតុការណ៍៖

ទាញខ្វាងដេញកាប់មនុស្ស២នាក់បណ្តាលឱ្យរងរបួសធ្ងន់ដោយសារចូលទៅសួរនាំរឿងបញ្ចាំម៉ូតូពេលកំពុងផឹកស៊ី

ចែករំលែក៖

ខេត្តកណ្តាល ៖ មនុស្សប្រុសស្រី ចំនួន២នាក់បានទទួលរងរបួសធ្ងន់ ក្នុងករណីប្រើអំពើហិង្សាក្នុងវង់ផឹកស៊ី កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

   សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ផាន់ វណ្ណា ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ (របួសផ្នែកក្បាលធ្ងន់ធ្ងរកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត) និងម្នាក់ទៀតឈ្មោះ អ៊ំ សារ៉ន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មករសំណង់។ 

    ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វី វុទ្ធី អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    បច្ចុប្បន្នជនសង្ស័យម្នាក់នេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

ដោយ៖ អរុណរះ


ចែករំលែក៖