ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាស​អន្តរក្រសួង​ ដាក់​អោយអនុវត្តន៍របបសន្តិសុខសង្គម​ផ្នែក​ប្រាក់​សោធន​និវត្តន៍​ សម្រាប់​បុគ្គល​ទាំងឡាយ​ណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិច្បាប់​ស្ដី​ពី​ការងារ​ ដោយចាប់ផ្តើម​អនុវត្តន៍​ពីថ្ងៃ​ទី​ ១​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ នេះតទៅ​

ចែករំលែក៖

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្តី្ររដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ប្រកាសអន្តរក្រសួង ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ 

សម្រេច : 

ប្រការ១..ប្រកាសនេះមានគោលបំណងកំណត់កាលបរិច្ឆេទសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដូចមានចែងក្នុងមាត្រា៣៩ នៃ អនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។

ប្រការ២ …របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ ច្បាប់ស្ដីពីការងារត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ។

ប្រការ៣ ..នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយកនៃគ្រប់ អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន បេឡាជាតិសន្តិសុខសង្គម និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោម ឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖