ទីបញ្ជាការអង្គការសហប្រជាជាតិ(UNC) នៅថ្ងៃទី៣០ខែមិថុនា បានប្រកាសថា នឹងតភ្ជាប់ឡើងវិញនូវដំណើរទស្សនកិច្ចទៅកាន់ភូមិ Panmunjom នៅកូរ៉េខាងជើង ក្រោយផ្អាកជាច្រើនខែ ដោយសារតែបារម្ភពីការឆ្លងកូវីដ -១៩ ។
តាមអង្គការសហប្រជាជាតិ នៅថ្ងៃទី៣០ខែមិថុនា បានឱ្យដឹងថា នឹងតភ្ជាប់ដំណើរកម្សាន្តទៅកាន់ភូមិ Panmunjom ក្រោយរយៈពេលជាច្រើនខែបានផ្អាក។ ការតភ្ជាប់ឡើងវិញកើតឡើងក្រោយពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូង បន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ក្នុងពេលនេះដែរនៅមិនទាន់កំណត់ពេលណាតភ្ជាប់ដំណើរកម្សាន្តនោះឡើយ ។
កន្លងមកអង្គការសហប្រជាជាតិ បានផ្អាកដំណើរទេសចរណ៍ទៅកាន់ភូមិ Panmunjom ដោយសារតែការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ ការផ្អាកដំណើរកម្សានចាប់តាំងពីខែមករាឆ្នាំ២០២២មក៕ ដោយ៖ ធីរីណា
រូបថត ៖ YONHAPNEWS