ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃការបង្កើតគណ:បក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ក្រោមអធិបតីភាពលោកជា ថាវរិទ្ធ សាខាសមាជិកគណៈបក្សប្រជាជនកម្ពុជាខេត្ត និងជាអនុប្រធានទី១ គណ:បក្សប្រជាជនកម្ពុជា ចុះជួយស្រុកបុរីអូរស្វាយសែនជ័យ។
ដោយមានការអញ្ជើញចូលរួម: ក្រុមការងារសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាស្ទឹងត្រែង. លោកលី មីណា ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ស្រុកបុរីស្វាយសែនជ័យ .និងសមាជិកសមាជិកាសាខាគណបក្សប្រជាជនកម្ពុជា ស្រុកបុរីអូរស្វាយសែនជ័យ និងសមាគមយុវជនកម្ពុជា.សយក.ស្រុកបុរីអូរស្វាយសែនជ័យ អញ្ជើញចូលរួមផងដែរ សរុបជាង ៣០០នាក់ ក្នុងអង្គពិធីនាពេលនេះ ស្ថិតនៅក្នុងបរិវេណទីធ្លាសាលាអនុវិទ្យាល័យអូរស្វាយ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងនោះផងដែរលោកលី មីណា ប្រធានគណៈកម្មការសាខាគណបក្សប្រជាជនកម្ពុជា ស្រុកបុរីអូរស្វាយសែនជ័យ បានអានរបាយការណ៍លិទ្ធិផលការងារ របស់គណបក្សប្រជាជនស្រុក ដែលបានខិតខំអនុវត្ត តាមគោលការណ៍ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចពញ្ញាចក្រីហេង សំរិន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រួចលោកលី មីណា ប្រធានសាខាគណ:បក្សស្រុក ក៏បានអានសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាទាំងស្រុង ក្នុងឱកាស អបអរសាទរគំរប់ខួបលើកទី៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅចំពោះមុខគណ:អធិបតី និងសមាជិកសមាជិកាសរុប៣៥០នាក់។
ក្នុងឱកាសនោះផងដែរលោកជា ថាវរិទ្ធិ សាខាសមាជិកគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបុរីអូរស្វាយសែនជ័យ បានមានប្រសាសន៍សំណេះសំណាល ជាមួយសមាជិកសមាជិកាសាខាគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងការបង្កើតគណៈបក្សប្រជាជនកម្ពុជា និងលក្ខន្តិកៈ គោលនយោបាយរបស់បក្ស ក្នុងការដឹកនាំ មកនូវសុខសន្តិភាពដល់បច្ចុប្បន្ន ដោយមានរចនាសម្ព័ន្ធ រីកដុះដាលគ្រប់វិស័យដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម មើលតាមទីជនបទ និងវិស័យផ្សេងៗជាច្រើនទៀត។ល។ លោកជា ថាវរិទ្ធិ អនុប្រធានសាខាគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបុរីអូរស្វាយសែនជ័យ បានពាំនាំប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្ស ផ្តាំផ្ញើសួរសុខទុក្ខដល់សមាជិកសមាជិកា សាខាគណបក្សស្រុកបុរីអូរស្វាយសែនជ័យ ទាំងអស់នូវការនឹករលឹកដល់បងប្អូនទាំងអស់ ក្នុងនាមសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែនៅជិតបបងប្អូន ដែលគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ត្រូវរស់នៅស្អាត ហូបស្អាត ជាពិសេសត្រូវអនុវត្ត នៅ៣កុំ ៣ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាល។
លោកជា ថាវរិទ្ធិ អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបុរីអូរស្វាយសែនជ័យ: បានមានប្រសាសន៍បន្ថែមទៀតថា: បងប្អូនត្រូវត្រៀមខ្លួនជាពលរដ្ឋល្អ ដើម្បីទៅបោះឆ្នោត តំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៣ ខែកក្តដាឆ្នាំ២០២៣ ខាងមុខនេះ។ និងគាំទ្របេក្ខភាពឯកឧត្តមហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ បានដាស់តឿន ដល់បេក្ខភាពជាប់ឆ្នោតថ្មី និងចូលកាន់តំណែងថ្មី អាណត្តិទីប្រាំ ត្រូវបម្រើការងារជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត មន្ត្រីបម្រើរាស្ត្រ មិនមែនម្ចាស់រាស្ត្រនោះទេ។ ដើម្បីអនុវត្តនូវគោលការណ៍ច្បាប់ រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ រាល់ដំណោះស្រាយបញ្ហាទុកលំបាកផ្សេងៗ ដែលពួកគាត់កំពង់ត្រូវការ រងចាំដោះស្រាយ។
ជាចុងបញ្ចប់នៃអង្គមិទ្ទិញខួបគម្រប់៧១ឆ្នាំ នៃថ្ងៃបង្កើតគណៈបក្សប្រជាជនកម្ពុជាយើង សូមជូនពរដល់បងប្អូនទាំងអស់ ដែលជាសមាជិកាស្រលាញ់និងគាំទ្រ គណបក្សប្រជាជនកម្ពុជា ឲ្យជួបតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖មាស សុផាត