ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង បណ្តេញចេញ អនុប្រធាននាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១រូប ពីក្របខណ្ឌនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបណ្តេញចេញ អនុប្រធាននាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីក្របខណ្ឌនគរបាលជាតិ ។ នេះបើយោងតាម ប្រកាស ស្តីពី ការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ។ 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច : 

ប្រការ ១ : ត្រូវបានអនុវត្តវិន័យចំពោះលោក សឿ សុថា អត្តលេខ ០១១៥២ អនុប្រធាននាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមរូបភាព ដកហូត មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ប្រការ ២ : ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខ ឆ្នាំ២០២២ តទៅ ។

ប្រការ ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

 ប្រការ ៤ : អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រធាន នាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រធាននាយកដ្ឋាន-អង្គភាព ពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ 

ដោយ ៖ សិលា


ចែករំលែក៖