ព័ត៌មានទាន់ហេតុការណ៍៖

ណាតូទទួលស្គាល់ពីការប្រឈមមុខទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

ចែករំលែក៖

ក្រៅពីការប្រកាសគាំទ្រអ៊ុយក្រែន ថ្នាក់ដឹកនាំណាតូក៏បានឯកភាពគ្នា លើទស្សនៈយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់នឹងការគំរាមកំហែងសន្តិសុខនៅលើពិភពលោក ទាំងមូល ។
តាមសារព័ត៌មាន APបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បញ្ជាក់ថា សម្ព័ន្ធយោធាមួយនេះកំពុងប្រឈមនឹងវិបត្តិសន្តិសុខទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
លោក Jens Stoltenberg បានបញ្ជាក់ថា សកម្មភាពយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បានបំផ្លាញរាល់ការរួមរួមគ្នាជាយូរណាស់មកហើយរបស់អឺរ៉ុប ។ ទាំងនោះបានបង្ខំឱ្យណាតូត្រូវតែបង្កើនកម្លាំងទាហាននិងអាវុធនៅតំបន់អឺរ៉ុបខាងកើតជាទ្រង់ទ្រាយធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់ ក៏ដូចជាបង្កើតកម្លាំងទាហានប្រតិកម្មរហ័សកើនឡើង៨ដងពី ៤ម៉ឺននាក់ឡើងដល់៣សែននាក់។
លោក Jens Stoltenberg បានបញ្ជាក់ទៀតថា ការលើកឡើងពីទស្សនៈយុទ្ធសាស្ត្រថ្មីសម្រាប់សម្ព័ន្ធមិត្តដើម្បីទប់ទល់ការគំរាមកំហែងនៅលើពិភពលោក ។ ការប្រឈមមុខរួមមាន សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងការបង្កើនឥទ្ធិពលរបស់ចិននៅលើពិភពលោក សង្គ្រាមបណ្តាញ បម្រែបម្រួលអាកាសធាតុ …៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ NATO


ចែករំលែក៖