តុលាការកំពូលនៅរដ្ឋតិចសាស់ នៅថ្ងៃទី២ខែកក្កដានេះបានអនុញ្ញាតឱ្យអនុវត្តច្បាប់ហាមប្រាម រំលូតកូនជាផ្លូវការហើយ ក្រោយតុលាការជាន់ខ្ពស់សហរដ្ឋអាមេរិក សម្រេចបញ្ចប់សាលក្រម Roe v Wade កាលពីសប្តាហ៍កន្លងមក។
ក្នុងថ្ងៃជាមួយគ្នានេះដែរ តុលាការកំពូលក្នុងរដ្ឋ Ohio ក៏បានប្រកាសចាប់ផ្តើមអនុវត្តច្បាប់ហាមប្រាមរំលូតកូនដែលមានអាយុចាប់ពី៦សប្តាហ៍ឡើងដែរ។
ច្បាប់ហាមប្រាមខាងលើទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមស្ត្រីនៅអាមេរិក ដោយចាត់ទុកថាជាការរំលោភសិទ្ធិរបស់ស្ត្រី បង្កឱ្យមានបាតុកម្មកើតឡើងនៅគ្រប់ទិសទីនៅក្នុងទឹកដីអាមេរិក ។
ក្នុងពេលជាមួយគ្នានេះដែរ មេធាវីតំណាងបន្ទប់ពិនិត្យនិងរំលូតកូនបានសន្យាថានឹងតស៊ូប្រឆាំងច្បាប់ហាមប្រាមខាងលើ។ ជាមួយគ្នានេះតុលាការជាន់ទាបនៅតាមតំបន់អាចនឹងបន្តតស៊ូដើម្បីប្រឆាំងច្បាប់ហាមប្រាមខាងលើ។
ការសម្រេចខាងលើរបស់រដ្ឋតិចសាស់ និង អូហៃយ៉ូ គឺជារដ្ឋគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ។ ចំណែករដ្ឋដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ គឺរដ្ឋ New York និងNewJersey នឹងអនុវត្តសិទ្ធិរំលូតកូនដាច់ដោយឡែកក្នុងរដ្ឋរបស់ខ្លួន៕ ដោយ៖ ធីរីណា
រូបថត ៖ New York Times