ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​បរិបូណ៌​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​បង្ក្រាប​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ចំណុច​កោះ​អាចម៍​ ភូមិ​កោះ​តា​ម៉ូ​វ​ ឃុំ​កំពង់ព្រះ​គគីរ​

ចែករំលែក៖

     ខេត្ត​កំពង់ឆ្នាំង​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅ​ថ្ងៃ​សៅរ៍​ ៤កើត​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២២​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌​ សហការ​ជាមួយ​កម្លាំង​ចម្រុះ​ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បរិបូណ៌​រួម​ជាមួយ​សហគមន៍​នេសាទ​កំពង់ព្រះ​គគីរ​ ដឹកនាំ​ដោយ​លោក​ ផល​ សុភាព​ អភិបាលរង​ស្រុក​បរិបូណ៌​ កាល​ពី​ថ្ងៃ​ទី​០១​ ខែកក្កដា​ម្សិលមុិញនេះ​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ចំណុច​កោះ​អាចម៍​ ភូមិ​កោះ​តា​ម៉ូ​វ​ ឃុំ​កំ​ពង់​ព្រះ​គគីរ​ ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំង​សរុប​ មានចំនួន​២០​នាក់​ មធ្យោបាយ​កាណូត​ស្មាច់​ចំនួន​០៣​គ្រឿង​ ។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​បង្ក្រាប​ដកហូត​បានរ​បាំងសាច់​អួន​ចំនួន​០៥​កន្លែង​ប្រវែង​៤០០​ម៉ែត្រ​,​លប​លូ​សាច់​អួន​ចំនួន​០៤​ ,​ បង្គោល​ចំនួន​៣០០​ដើម​ ,​ ត្រី​ចម្រុះ​ចំនួន​១០​គីឡូក្រាម​ រួម​នឹង​ ឧបករណ៍​ សម្ភារៈ​ បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ ៕

ដោយ៖ អារុណរះ


ចែករំលែក៖