ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ​ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉ក

ចែករំលែក៖

   ខេត្ត​ក្រចេះ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូសណ្ដោងរ៉ឺម៉ក(ម៉ូតូសណ្ដោងរ៉ឺម៉កដឹកសត្វគោ)។ 

   ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៩និង១០នាទីយប់ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-មេមត់) ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ២៥២-២៥៣ ភូមិរហារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ 

   របាយការណ៍​ដដែល​បន្តថា​ មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកសត្វគោពីក្រោយពេញទំហឹង ដែលម៉ូតូសណ្ដោងរ៉ឺម៉កម៉ាកវេ៉វឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខបើករបរដោយឈ្មោះ រ៉ី អាម៉ាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ 

    ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយកមធ្យោបាយពាក់ព័ន្ធ មានម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធី។ សពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ​៖សហការី​


ចែករំលែក៖