ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន ២៩៧,៤០២នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៨,៦៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ១៨,៧២១នាក់។
លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមានដូចខាងក្រោម៖
* ខេត្តព្រះសីហនុ ៥៤.៦០៨ នាក់
* ខេត្តសៀមរាប ៤៦.៦២០ នាក់
* ខេត្តបាត់ដំបង ៤០.៤១៩ នាក់
* ខេត្តកំពត ៣៩.៨៧៩ នាក់
* ខេត្តកែប ១៦.១៨៧ នាក់
* រាជធានីភ្នំពេញ ១៥.៦៥៣ នាក់
* ខេត្តពោធិ៍សាត់ ១២.៧៦៩ នាក់
* ខេត្តកំពង់ស្ពឺ ១១.០៩៧ នាក់។
ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ចំពោះតួលេខខាងលើនេះ មានការថមថយប្រមាណ ៦,៧៣% ធៀបនឹងចុងសប្តាហ៍កន្លងមក ដែលនៅរដូវភ្លៀង ចលនា ទេសចរផ្ទៃក្នុងតែង មាន ការ ថមថយ ជាធម្មតា ។ប៉ុន្តែគោលដៅទេសចរណ៍នៃខេត្តព្រះសីហនុ នៅតែជាគោលដៅពេញនិយមដែលទទួលបានភ្ញៀវទេសចរផ្ទៃក្នុងច្រើនជាងគេ ខណៈដែលខេត្តសៀមរាប ក៏បានទទួលភ្ញៀវទេសចរច្រើនផងដែរបន្ទាប់ពីមានបើកដំណើរការរមណីយដ្ឋានសំខាន់មួយចំនួន និងការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសជាបន្តបន្ទាប់។
ជាមួយគ្នានោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានភ្ជាប់ជើងហោះហើរពីខេត្តសៀមរាប ទៅខេត្តព្រះសីហនុ និងទៅខេត្តដាណាងប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២៕
ដោយ៖សហការី