ព័ត៌មានទាន់ហេតុការណ៍៖

អារ៉ាប៊ី សាអ៊ូឌីត ត្រៀមពិធីព្យុហយាត្រាទ្រង់ទ្រាយធំទៅកាន់ព្រះវិហារ Mecca

ចែករំលែក៖

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសអនុញ្ញាតឱ្យសាសនិកអ៊ិស្លាមប្រមាណ១លាននាក់ធ្វើព្យុហយាត្រាទៅកាន់ព្រះវិហារដ៏ពិសិដ្ឋ Mecca ក្នុងនោះមានសាសនិកមកពីបរទេសប្រមាណ ៨៥០ពាន់នាក់ ។
សាសនិកអ៊ិស្លាមក្នុងសម្លៀកបំពាក់ពណ៌ស ចាប់ផ្តើមពិធីដង្ហែក្បួនទៅកាន់ព្រះវិហារ Mecca នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នេះជាពិធីព្យុហយាត្រាទ្រង់ទ្រាយធំបំផុតចាប់តាំងពីផ្ទុះកូវីដ-១៩មក ។
កម្លាំងសន្តិសុខប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានបង្កើនការយាមល្បាតការពារសន្តិសុខជូនពលរដ្ឋក្នុងទីក្រុងដ៏ពិសិដ្ឋ ដែលជាទីកន្លែងកំណត់របស់ព្រះ Mohammed។ តាមការលើកឡើងរបស់មន្ត្រីអារ៉ាប៊ីសាអ៊ូឌីត មកទល់ពេលនេះមានសាសនិកមកពីក្រៅប្រទេសជាង ៦៥០ពាន់នាក់ហើយចូលដល់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត។
អ្នកដែលចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាលើកនេះគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ ហើយអ្នកចូលរួមមានអាយុចាប់ពី៦៥ឆ្នាំចុះ នឹងត្រូវធ្វើតេស្តCPR អវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោង ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ AFP/TTXVN)


ចែករំលែក៖