ព័ត៌មានទាន់ហេតុការណ៍៖

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាល បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនឃាតកឈ្មោះ អ៊ូ សុភី ជាតៃកុងឡាន ឧកញ៉ា លឹម ប៊ុនសួរ បានទាំងព្រឹក !!

ចែករំលែក៖

ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ​២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនឃាតកឈ្មោះ អ៊ូ សុភី ភេទប្រុស អាយុ៣៣ ឆ្នាំ  ជាតៃកុងឡាន ឧកញ៉ា លឹម ប៊ុនសួរ ស្ថិតនៅចំណុចផ្ទះរបស់មិត្តភក្តិធ្វើការជាមួយគ្នា ភូមិ ព្រែកតាទាវ  ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ហើយបន្តនាំឃាតករមកចង្អុលបង្ហាញចាប់យកវត្ថុតាងនៅចំណុចផ្ទះឪពុកក្មេកឈ្មោះ ហែម សុផល ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វត្ថុតាងរួមមាន: អាវុធខ្លីមួយដើម និងម៉ូតូគ្រឿងម៉ាក PCX ពណ៌ស ផ្លាកលេខ ១GJ ៦៩៣៤ ។

គួរបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ូ សុភី  បានបាញ់សម្លាប់អ្នករួមការងារ យាមផ្ទះជាមួយគ្នា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣៖០០នាទីរសៀល នៅចំណុចផ្ទះលេខ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖