ព័ត៌មានទាន់ហេតុការណ៍៖

តើស្រ្តីមេម៉ាយ (ភរិយាលោក Shinzo Abe) ជានរណា?

ចែករំលែក៖

ភ្នំពេញ ៖ តើស្រ្តីមេម៉ាយ (ភរិយាលោក Shinzo Abe) ជានរណា? នេះជាសំណេរ ដោយលោក ពុយ គា អ្នកកាសែតអាជីពជើងយូរ ប្រកបដោយវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ 

លោកបញ្ជាក់ថា, លោកស្រី Akie Abe អាយុ៦០ឆ្នាំ បានកើត​ក្នុង​ត្រកូលគ្រួសារ​អ្នកមាន​មួយនៅប្រទេសជប៉ុន។ ឪពុកគាត់ជាប្រធានក្រុមហ៊ុនធ្វើនំ Morinaga & Co.។ លោកស្រី បានសិក្សានៅសាលាឯកជនមួយសម្រាប់តែសិស្សស្រី ហើយក្រោយមកបានធ្វើការឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយមុនពេលនាងរៀបការជាមួយលោក Abe ក្នុងឆ្នាំ១៩៨៧។

 Akie ធ្លាប់ធ្វើការជាឌីជេឱ្យវិទ្យុមួយនៅប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៩០នៅក្នុងទីក្រុងកំណើតរបស់លោក Abe ហើយទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកស្តាប់តាមរយៈឈ្មោះហៅក្រៅរបស់គាត់ថា “Akky”។

នៅខែមីនា ឆ្នាំ២០១១ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិតរដ្ឋបាលជំនាញផ្នែករចនាសង្គម។ លោក អាបេ និង​ភរិយា​មិន​មាន​កូន​ទេ ទោះបីជាបាន​ឆ្លងកាត់​នីតិវិធីពេទ្យ​ជា​ច្រើន​លើកចង់ឱ្យមាន​កូន​ក្តី៕

ដោយ ៖ ពុយ គា


ចែករំលែក៖