ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់៦នាក់(ស្រី៣នាក់) របួសស្រាល ៣នាក់(ស្រី១នាក់) ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅយប់ថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកម្ពុជា ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៨លើក ។
ជាមួយគ្នានោះ នាយកដ្ឋាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)