កីឡាករវាយតឺន្នីសលំដាប់ពិភពលោកAndy Murray បានបង្ហាញពីភាពជោគជ័យដោយឈានទៅវគ្គ 1/4 នៃការប្រកួតកម្មវិធី Hall of Fame Open ក្នុងទីក្រុង Newport រដ្ឋ Rhode Island។
កីឡាករ Max Purcell របស់អូស្ត្រាលីធ្វើបានល្អក្នុងពេលប្រកួតដំបូងដោយបានឈ្នះ Murray ពីរដងក្នុងដំណើរឆ្ពោះទៅរកការឈ្នះការប្រកួតបើកឆាក ប៉ុន្តែត្រូវបានបំបែកអតីតកីឡាករលេខ១ពិភពលោក Andy Murray ម្តងទៀតនៅដើមតង់ទីពីរ ហើយកីឡាករអង់គ្លេសវ័យ៣៥ឆ្នាំរូបនេះបានឈ្នះ៦ប្រកួតបន្ទាប់ដើម្បីឡើងទៅកាន់វគ្គបន្ត។
កីឡាករស្កុតឡេនបានរក្សាសន្ទុះនោះដើម្បីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 4-6 6-2 6-1 ប៉ុន្តែបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងបញ្ចប់នៃជ័យជម្នះរបស់គាត់លើកីឡាករលេខ២០២ពិភពលោក។
ម្ចាស់ជ័យលាភី Grand Slam ៣សម័យរូបនេះ ហាក់ដូចជាមានរបួសក្នុងសិតទី២ ប៉ុន្តែបានប្រសើរឡើងវិញនៅចុងតង់។ ការប្រកួតបន្ទាប់គាត់នឹងត្រូវជួបជាមួយកីឡាករ Alexander Bublik របស់កាហ្សាក់ស្ថាន ចំណាត់ថ្នាក់លេខ៤២នៅថ្ងៃព្រហស្បតិ៍នេះសម្រាប់កន្លែងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)