ខេត្តពោធិ៍សាត់ ៖ នៅថៃ្ងទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល ស្ថានភាពកំពស់ទឹកស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖
១.កំពស់ទឹកសឹ្ទង,ទន្លេ ៖
-សឹ្ទងពោធិ៍សាត់ កំពស់ទឹក ៤.៩៨ម , កំពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម
-សឹ្ទងក្រវាញ កំពស់ទឹក ៤.៣៣ម, កំពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម
-សឹ្ទងវាលវែង កំពស់ទឹក ១.៨០ម, កំពស់ទឹកប្រុងប្រយ័ត្ន ៩.០០ម។ នេះជាការបញ្ជាក់ឲ្យដឹងពីក្រសួងធនធានទឹកនិងឧតុនិយម នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, នៅស្រុកភ្នំក្រវាញទឹកបានរក្សាកំពស់លំនឹងគឺ ៤.៣៣ម និងនៅក្រុងពោធិ៍សាត់ទឹកចាប់ផ្តើមឡើងជាបន្តបន្ទាប់កំពស់គឺ ៤.៩៨ម ៕
ដោយ ៖ សិលា