ប្រទេសជាច្រើនបានថ្កោលទោសរុស្ស៊ី និងស្នើដល់ទីក្រុងមូស្គូបញ្ចប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងធនាគារជាតិរបស់ប្រទេស G20 ។
ទីក្រុងចាការតា បានប្រកាសថា «ប្រទេសជាច្រើនបានឯកភាពគ្នាថា ការស្តាសេដ្ឋកិច្ចយឺតយ៉ាវហើយត្រូវ ប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែលទ្ធផលនៃសង្គ្រាមរបស់រុស្ស៊ីនិងអ៊ុយក្រែន ។ បណ្តាប្រទេសជាច្រើនបានរិះគន់យ៉ាងខ្លាំង ហើយស្នើដល់រុស្ស៊ីត្រូវតែបញ្ចប់សង្គ្រាម»។
ដោយសារតែមិនមានទស្សនៈរួមគ្នារបស់បណ្តាប្រទេស កិច្ចប្រជុំមិនអាចចេញសេចក្តីប្រកាសរួមបានឡើយ ។ ជំនួសវិញ ឥណ្ឌូនេស៊ី បានចេញសេចក្តីប្រកាសដាច់ដោយឡែកមាន១៤ទំព័រក្នុងនាមជាប្រធានG20។ នៅក្នុងសេចក្តីប្រកាសរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ថា «ប្រទេសមួយចំនួនបានបង្ហាញពីទស្សនៈរបស់ខ្លួនថា ការដាក់ទណ្ឌកម្មធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ជាងមុន»។
តាមការប្រកាសរបស់រដ្ឋាភិបាល សមាជិក G20 បានព្រមព្រៀងគ្នាថា អសន្តិសុខស្បៀងអាហារនិងថាមពល គឺជារឿងដែលត្រូវប្រកាសអាសន្ន ។ ប្រទេសជាសមាជិក ត្រូវតែធ្វើសកម្មភាពរួមដើម្បីទប់ស្កាត់ស្ថានភាពទាំងនោះ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters